ពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦

[English Below]

ពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦


តបតាមការអញ្ជើញរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ជា ពិសី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ចូលរួមក្នុងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ដោយនាំយកនូវគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ខ្ចប់ជាកញ្ចប់ សម្រាប់ដាក់បាត្រប្រគេនព្រះសង្ឃ ៨០ អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ សូមបញ្ជាក់ផងដែរថា ពិធីនេះប្រារព្ធទៅនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ។


Visak Bochea 2026


In response to an invitation from the National Committee for Organizing National and International Festivals, on the morning of Friday, May 1, 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, appointed Attorney CHEA Pisey, member of the Bar Council, to lead a delegation of BAKC to participate in the Visak Bochea 2026. The delegation brought offerings including candles, incense, flowers, and packaged food for almsgiving to 80 monks, in accordance with Buddhist traditions. It should also be noted that the ceremony was held at the courtyard in front of Preah Maha Sakya Muni Chedi, Phnom Preah Reach Troap (Oudong), Ponhea Leu District, Kandal Province, under the high presidency of His Excellency HY Sophea, President of the Constitutional Council, and his spouse.

B1 683653102 1511967104055839 3904320456683123704 n

B2 684324379 1511966617389221 7796353634509653251 n

B3 686355200 1511966677389215 7062659456317588321 n

B4 687679769 1511967820722434 7098500182844000473 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top