កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំសម្រេចលើជំហានទី១ នៃការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងជំនួយការប្រធានគណៈមេធាវី ព្រមទាំងបុគ្គលិកចំណុះអគ្គលេខាធិការដ្ឋាន។ គោលបំណងនៃកិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិនិត្យឡើងវិញលើការរចនាទៅលើទម្រង់គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវី មុននឹងឱ្យក្រុមបច្ចេកទេសធ្វើការអភិវឌ្ឍ ហើយគ្រោងនឹងដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។
Meeting on the Development of the BAKC Website and Mobile Application
On the afternoon of Monday, 15th June 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, chaired a meeting to finalize the first phase of the development of the Bar Association’s website and mobile application. The meeting was attended by the leaders of the General Secretariat of the Bar Association, the leaders of the Lawyer Training Center, department directors, deputy directors, and assistants to the President of the Bar Association, as well as all staff members of the Department of Research, Publications and Dissemination. The meeting primarily focused on reviewing the design and layout of the Bar Association’s website and mobile application before the technical team proceeds with the development phase. The system is expected to be launched for pilot use in the near future.




Facebook
LinkIn
Twitter
RSS
Google+