សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
==================================
ថ្ងៃ ពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០
បន្ទាប់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មាននិងវិទ្យុបរទេសមួយ បានផ្សាយខុសពីការពិតទាក់ទងនឹងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈមេធាវីនេះ។
សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ
សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ
=======================================
ថ្ងៃ អង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងមេធាវីចំនួន ៦ រូប គឺលោកមេធាវី យុង ផានិត លោកស្រីមេធាវី ស៊ិន សុវ៉ន លោកមេធាវី ឆែ វិបុល លោកមេធាវី ជុំ អ៊ៀក លោកមេធាវី ញ៉ ញេន និងកញ្ញាមេធាវី លី រតនា ដើម្បីការពារក្តីដោយមិនយកកម្រៃដល់ជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញចំនួន ៥ គឺសំណុំរឿងលេខ ៨៨៧ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សំណុំរឿងលេខ ១១៤០ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សំណុំរឿងលេខ ៦០០៥ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ សំណុំរឿងលេខ ៦៧២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងសំណុំរឿងលេខ ៧៨១៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជនជាប់ចោទទាំងនោះត្រូវបានចោទប្រកាន់ពី បទរួមគំនិតក្បត់ បទញុះញង់ឱ្យមានភាពធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់។ ការចាត់តាំងនេះ ធ្វើឡើងតាមការស្នើសុំពីសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងការពារសិទ្ធិជនជាប់ចោទស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍គណៈប្រតិភូ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
សារលិខិតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
សារលិខិតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដែលឯកឧត្តម XI JINPING ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនថ្វាយគ្រឿងឥស្សរិយយស “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ឥស្សរជនឆ្នើមបរទេស ថ្វាយជូនសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែតបានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមចំនួន ០៣ (បី) រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេស
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក-សមាជិកាទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែត ជាពិសេសដើម្បីពង្រឹងចំណេះដឹងជាអន្តរជាតិ និងធនធានមនុស្ស ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែតបានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមចំនួន ០៣ (បី) រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេសមួយទាក់ទងនឹងវិស័យកម្មសិទ្ធិបញ្ញា ក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញា
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចេញព្រះរាជសារអរគុណនិងជូនពរ
នាថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចេញព្រះរាជសារអរគុណនិងជូនពរលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី មេធាវីទាំងអស់ និងបុគ្គលិកនៃគណៈមេធាវី បានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការីមេធាវី បានចូលរួមពីធីបុណ្យ ៧ថ្ងៃនិង ១០០ ថ្ងៃ
នៅល្ងាចថ្ងៃអង្គារ ៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការីមេធាវី បានចូលរួមពីធីបុណ្យ ៧ថ្ងៃនិង ១០០ ថ្ងៃ នៃសពលោកមេធាវី ទេព ពៅ អត្តលេខ ៨៩៣ នៅវត្តសំពៅមាស។
លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការីមេធាវី បានចូលរួមពីធីបុណ្យ ៧ថ្ងៃនិង ១០០ ថ្ងៃ
នៅល្ងាចថ្ងៃអង្គារ ៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការីមេធាវី បានចូលរួមពីធីបុណ្យ ៧ថ្ងៃនិង ១០០ ថ្ងៃ នៃសពលោកមេធាវី ទេព ពៅ អត្តលេខ ៨៩៣ នៅវត្តសំពៅមាស។
ជំពូករង
ទំនាក់ទំនងសង្គម
Facebook
LinkIn
Twitter
RSS
Google+