ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណខន្តសពរបស់ឧបាសក ឈរ ជាង ដែលត្រូវជាឪពុករបស់លោកមេធាវី ឈរ លីថៃ សមាជិកក្រុមប្រឹក្សាគណៈមេធាវី

នៅល្ងាចថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

អាន​បន្ត...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសជាមួយទូរទស្សន៍បាយ័នស្តីពីតួនាទីរបស់មេធាវី និងទឹសដៅការងាររបស់គណៈមេធាវី នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត...

ដំណឹងមរណភាព

ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
 
ដំណឹងមរណភាព
===========
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានទុក្ខដ៏ក្រៀមក្រំ ដោយបានទទួលព័ត៌មានថា ឧបាសក ឈរ ជាង ឪពុករបស់លោកមេធាវី ឈរ លីថៃ សមាជិកក្រុមប្រឹក្សាគណៈមេធាវី បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:១៥ នាទីយប់ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ។
អាន​បន្ត...

សេចក្តីប្រកាសព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន

==================================

ថ្ងៃ ពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០

 

បន្ទាប់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មាននិងវិទ្យុបរទេសមួយ បានផ្សាយខុសពីការពិតទាក់ទងនឹងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈមេធាវីនេះ។

អាន​បន្ត...

សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ

សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ

=======================================

ថ្ងៃ  អង្គារ ៩ កើត​ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

​រាជធានីភ្នំពេញ ថ្ងៃទី ២៤​ ខែវិច្ឆិកា ឆ្នាំ២០២០

 

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបាន​ចាត់តាំងមេធាវីចំនួន ៦ រូប គឺលោកមេធាវី យុង ផានិត លោកស្រីមេធាវី ស៊ិន សុវ៉ន លោកមេធាវី ឆែ វិបុល លោកមេធាវី ជុំ អ៊ៀក លោកមេធាវី ញ៉ ញេន និងកញ្ញាមេធាវី លី រតនា ដើម្បី​ការពារក្តី​ដោយមិនយកកម្រៃដល់ជនជាប់​ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូង​រាជធានីភ្នំពេញចំនួន ៥ គឺសំណុំរឿងលេខ ៨៨៧ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សំណុំរឿងលេខ ១១៤០ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សំណុំរឿងលេខ ៦០០៥ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩  សំណុំរឿងលេខ ៦៧២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងសំណុំរឿងលេខ ៧៨១៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជនជាប់ចោទទាំងនោះត្រូវបានចោទប្រកាន់ពី បទរួមគំនិតក្បត់ បទញុះញង់ឱ្យមានភាពធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់។ ការចាត់តាំងនេះ ធ្វើឡើងតាមការស្នើសុំពីសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងការពារសិទ្ធិជនជាប់ចោទស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និង​ក្រមនីតិវិធីព្រហ្មទណ្ឌ។

អាន​បន្ត...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍គណៈប្រតិភូ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

នៅព្រឹកថ្ងៃអង្គារ ០២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការគណៈមេធាវី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍គណៈប្រតិភូ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដឹកនាំដោយលោក ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌល និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ ដើម្បីចូលជួបសំដែងការគួរសម អបអរសាទរការចូលកាន់តំណែងរបស់លោកប្រធានគណៈមេធាវី និងពិភាក្សាការងារទាក់ទងនឹងតួនាទីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
ការពិភាក្សាផ្តោតលើកម្មវត្ថុចំនួន៣ និងទទួលបានការឯកភាពគ្នាដូចខាងក្រោម៖
អាន​បន្ត...

សារលិខិតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សារលិខិតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដែលឯកឧត្តម XI JINPING ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនថ្វាយគ្រឿងឥស្សរិយយស “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ឥស្សរជនឆ្នើមបរទេស ថ្វាយជូនសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អាន​បន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែតបានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមចំនួន ០៣ (បី) រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេស

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក-សមាជិកាទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែត ជាពិសេសដើម្បីពង្រឹងចំណេះដឹងជាអន្តរជាតិ និងធនធានមនុស្ស ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែតបានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមចំនួន ០៣ (បី) រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេសមួយទាក់ទងនឹងវិស័យកម្មសិទ្ធិបញ្ញា ក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញា

អាន​បន្ត...

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចេញព្រះរាជសារអរគុណនិងជូនពរ

នាថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចេញព្រះរាជសារអរគុណនិងជូនពរលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី មេធាវីទាំងអស់ និងបុគ្គលិកនៃគណៈមេធាវី បានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អាន​បន្ត...

ជំពូក​រង

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top