លោមេធាវី សួន វិសាលបានជួបពិភាក្សាការងារជាមួយតំណាងគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង នៅទីស្នាក់ការគណៈមេធាវី
នារសៀលថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានអនុញ្ញាតឲ្យលោកស្រីមេធាវី Delphine Gallin តំណាងឲ្យគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង ព្រមទាំងគណៈប្រតិភូអមដំណើរ ដើម្បីចូលជួបសម្តែង ការគួរសម និងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈមេធាវីនៃទីក្រុង Marseille សាធារណរដ្ឋបារាំង។
លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីសាកលវិទ្យាល័យ District of Columbia ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីសាកលវិទ្យាល័យ District of Columbia ដឹកនាំដោយលោកស្រី Katerine S. Broderick ចូលជួបដើម្បីសំដែងការគួរសម និងផ្លាស់ប្តូរបទពិសោធន៍ការងារ។
លោកកុយនាម អគ្គលេខាធិការរងគណៈមេធាវី ជួបជជែកពិភាក្សាការងារមួយអង្គការចាយការ (JICA)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃគណៈមេធាវី បានអនុញ្ញាតឲ្យលោក Yokoyama Hiroshi ជាអនុប្រធានក្រុមការងារច្បាប់ និងយុត្តិធម៌ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងគោលនយោបាយសាធារណៈរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
លោកកុយនាម អគ្គលេខាធិការរងគណៈមេធាវី ជួបជជែកពិភាក្សាការងារមួយអង្គការសកម្មភាពដើម្បីកុមារ (APLE)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃគណៈមេធាវី បានអនុញ្ញាតឲ្យអ្នកស្រី ហ៊ឺម សោភ័ណ្ឌ ប្រធានផ្នែកគាំទ្រតុលាការនៃអង្គការសកម្មភាពសម្រាប់កុមារ Action Pour Les Enfants (APLE)
កិច្ចពិភាក្សាការងារ រវាងគណៈមេធាវី ជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
នៅថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកសួន វិសាល ប្រធានគណៈមេធាវីបានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងបុគ្គលិកគណៈមេធាវីដើម្បីចូលរួមពិភាក្សាការងារជាមួយលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។
លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អញ្ញើញចូលរួមបើកកម្មវិធី “Opening of the Legal Year 2019” នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី
ឆ្លើយតបទៅនឹងការអញ្ញើញរបស់ប្រធានតុលាការយុត្តិធម៌ និងប្រធានគណៈមេធាវីម៉ាឡេស៊ី លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានអញ្ជើញចូលរួមបើកកម្មវិធី “Opening of the Legal Year 2019” នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
ប្រធានគណៈមេធាវីនៃបណ្តាប្រទេសអាស៊ាន និងប៉ាស៊ីហ្វិក លើកសរសើរពីការដឹកនាំគណៈមេធាវីបច្ចុប្បន្ន
ប្រធានគណៈមេធាវីនៃបណ្តាប្រទេសអាស៊ាន រួមទាំងគណៈមេធាវីចិន តៃវ៉ាន់ អូស្ត្រាលី និងញូវហ្សូសវែល បានថ្លែងកោតសរសើរពីការដឹកនាំរបស់ប្រធានគណៈមេធាវីបច្ចុប្បន្ន
គណៈមេធាវីបានរៀបចំកិច្ចប្រជុំសមាជិក-សមាជិការគណៈកម្មការកិច្ចការការងារ នៃគណៈមេធាវី
នៅថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំសមាជិក-សមាជិកាគណៈកម្មការកិច្ចការការងារលើកទី០៤ ក្រោមការដឹកនាំប្រជុំដោយ លោកស្រីមេធាវី អាន វីរៈ ប្រធានគណៈកម្មការ។
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី ១៧
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (ម.ប.វ.ម) មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ យោងតាមសេចក្តីសម្រេចលេខៈ៦៨៧/សសគម/១៨ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៨ ស្តីពីការប្រឡងជ្រើសរើសសិស្សមេធាវីជំនាន់ទី ១៧ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ជំពូករង
ទំនាក់ទំនងសង្គម
Facebook
LinkIn
Twitter
RSS
Google+