គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារៀបចំសិក្ខាសាលាស្តីពី “ការលក់ដោយបង្ខំចំពោះអចលនវត្ថុ”
ក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធគណៈមេធាវីជប៉ុន (JFBA) និងនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិនៃ ក្រសួងយុត្តិធម៌ជប៉ុន (ICD) នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី ក្រោមអធិបតីភាពលោកមេធាវី សួន វិសាលប្រធាន គណៈមេធាវី បានរៀបចំសិក្ខាសាលាស្តីពី “ការលក់ដោយបង្ខំចំពោះអចលនវត្ថុ”។