នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ
នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវដឹកនាំដោយអគ្គហេរញ្ញិកមួយរូប និងមានជំនួយការគណនេយ្យមួយរូបព្រមទាំងបេឡាធិការមួយរូប ។ នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ មានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖
- រៀបចំ និងបើកគណនីចរន្ត និងគណនីសន្សំ សម្រាប់រក្សាមូលនិធិគណៈមេធាវី
- កាន់កាប់បញ្ជីគណនេយ្យរួមរបស់គណៈមេធាវី
- ប្រមូលប្រាក់ភាគទានសមាជិកគណៈមេធាវី និងមូលនិធិផ្សេងទៀតរបស់គណៈមេធាវី
- បើកប្រាក់បៀវត្សជូនបុគ្គលិកនានារបស់គណៈមេធាវី
- ចេញលិខិតជូនដំណឹង និងប្រមូលភាគទានដែលសមាជិកមេធាវីពុំទាន់បានបង់
លើកគម្រោងចំណាយដាក់ជូន ៖
ក.ក្រុមប្រឹក្សាគណៈមេធាវី ចំពោះចំណាយដែលមានទឹកប្រាក់លើសពី ៣,០០០ (បីពាន់)ដុល្លារសហរដ្ឋអាមេរិក ដើម្បីពិនិត្យ និងសម្រេច
ខ.ប្រធានគណៈមេធាវិ ចំពោះទឹកប្រាក់តិចជាង ឬស្មើ ៣,០០០ (បីពាន់) ដុល្លារសហរដ្ឋអាមេរិក ដើម្បីពិនិត្យ សម្រេច
- ធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំជូនប្រធានគណៈមេធាវីមេធាវី និងក្រុមប្រឹក្សាគណៈមេធាវី
- ធ្វើសកម្មភាពដទៃទៀតតាមការចាត់តាំងរបស់ប្រធានគណៈមេធាវី ។