លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ជាមួយប្រតិភូគណៈមេធាវីប្រចាំសាលាជម្រះក្តីទូទាំងប្រទេស

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ជាមួយប្រតិភូគណៈមេធាវីប្រចាំសាលាជម្រះក្តីទូទាំងប្រទេស


នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសជាមួយប្រតិភូគណៈមេធាវីប្រចាំសាលាជម្រះក្តីទូទាំងប្រទេស។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីជួបសំណេះសំណាល ពិនិត្យរបាយការណ៍ការងារ បញ្ហាប្រឈម សំណូមពរ និងទទួលធាតុចូលពីសំណាក់ប្រតិភូគណៈមេធាវីទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសការផ្តល់ជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានស្តាប់ការរាយការណ៍របស់ប្រតិភូគណៈមេធាវី លោកប្រធានបានផ្តល់ជាអនុសាសន៍សំខាន់ៗជូនដល់ប្រតិភូចំពោះបញ្ហាប្រឈមចំពោះមុខ និងការបំពេញបែបបទការងារមួយចំនួនសម្រាប់កិច្ចការរដ្ឋបាលប្រចាំថ្ងៃ។ លោកប្រធានក៏បានបែងចែងការងារចំពោះមុខមួយចំនួនជូននាយកដ្ឋានជំនាញ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានដើម្បីធ្វើការសិក្សាបន្ថែមនិងលើកជាយោបល់ ដើម្បីពិនិត្យនិងសម្រេច។ ចុងបញ្ចប់ លោកប្រធានបានផ្តាំផ្ញើដល់ប្រតិភូទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញការងារដោយត្រូវមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវចាត់ចែងការបែងចែក សំណុំរឿងប្រកបដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងតម្លាភាព។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

F2 467572236 1089223342996886 8488952767763763013 n

F3 467554618 1089222819663605 3934727326906448267 n

F5 467587892 1089222939663593 8246680868395159441 n

F6 467720079 1089222729663614 6847310109229980985 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top