លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកមជ្ឈត្តករ សាន គីរី បានលើកឡើងនូវសំណើមួយចំនួនមកកាន់លោកប្រធានរួមមាន៖ ១.ការបន្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ២.ការរៀបចំសិក្ខាសាលារួមគ្នារវាងស្ថាប័នទាំងពីរ ៣.ការសហការគាំទ្ររបស់គណៈមេធាវីចំពោះសិក្ខាសាលាអន្តរជាតិ និងសវនាការប្រតិដ្ឋ ដែលមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនឹងរៀបចំនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ៤.ការសហការពីគណៈមេធាវីក្នុងការផ្តល់អនុសាសន៍ដល់ស្ថាប័នមានសមត្ថកិច្ចលើកំណែទម្រង់លើបទដ្ឋានគតិយុត្តក្នុងវិស័យមជ្ឈត្តការពាណិជ្ជកម្ម ៥.ការបញ្ចូលនូវមុខវិជ្ជាសន្ធានកម្មទៅក្នុងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជាការឆ្លើយតប លោកប្រធានបានបង្ហាញនូវការគាំទ្រចំពោះសំណើរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងពិចារណាអំពីលទ្ធភាពក្នុងការបញ្ចូលមុខវិជ្ជាសន្ធានកម្មទៅក្នុងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។

C1 468330971 1098881228697764 5751090729664369152 n

C2 468300351 1098881308697756 8556421874894877745 n

C3 465377280 1098881362031084 5100868917491020679 n

C4 468533392 1098881612031059 6087939333985294406 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top