លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញនៃគណៈមេធាវី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញនៃគណៈមេធាវី
នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញនៃគណៈមេធាវី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មការជំនាញទាំង៥ នៃគណៈមេធាវី សរុបចំនួន ៥៦ នាក់។ កិច្ចប្រជុំបានពិភាក្សាផ្តោតលើរបៀបវារៈចំនួន ៣ ខាងក្រោម៖ ១. វឌ្ឍនភាពនិងសមិទ្ធផលរបស់គណៈកម្មការជំនាញនីមួយៗ ២. បញ្ហាប្រឈម និងសំណូមពររបស់គណៈកម្មការជំនាញ ជាចុងបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មការជំនាញ ដែលបានចូលរួមប្រជុំ និងជម្រុញឱ្យគណៈកម្មការជំនាញទាំងអស់បន្តរួមគ្នា ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។