លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលរួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ធ្វើសេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលនៃ «គោលនយោបាយពាណិជ្ជកម្ម...

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលរួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ធ្វើសេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលនៃ «គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» (3rd Trade Policy Review-TPR) ទៅរដ្ឋជាសមាជិក WTO នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)


(ទីក្រុងហ្សឺណែវ) ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ (កិច្ចប្រជុំលើកទី២) ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការ ត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាលើកទី៣ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលនៃ «គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» (3rd Trade Policy Review-TPR) ទៅកាន់រដ្ឋជាសមាជិក WTO នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ជាការឆ្លើយតប រដ្ឋជាសមាជិក WTO បានគាំទ្រសេចក្តីថ្លែងការណ៍ និងការចែករំលែកនូវបទពិសោធន៍នានារបស់កម្ពុជា និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយចំពោះកិច្ចប្រឹងប្រែងក្លាយជាប្រទេសរីកចម្រើន ជាពិសេសស្ថានភាពកាន់តែប្រសើរឡើងនៃវិស័យវិនិយោគ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ហើយសប្បាយរីករាយដែលបានឃើញសមទ្ធិផលថ្មីៗរបស់កម្ពុជា។ កិច្ចប្រជុំនេះក៏បានបង្ហាញពីភាពជោគជ័យរបស់កម្ពុជា លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអង្គការនេះមានសមាជិកចំនួន ១៦៦ ប្រទេស។ បច្ចុប្បន្ន កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថាបានចាកចេញពី «ប្រទេសមានការអភិវឌ្ឍតិចតួច» ឆ្ពោះទៅ «ប្រទេសកំពុងអភិវឌ្ឍ» នាចុងឆ្នាំ២០២៩។

Z50 487091466 1183765516876001 7346712757612599465 n

Z51 487155556 1183765710209315 2745034571282276007 n

Z52 486723804 1183765543542665 5708384008586441636 n

Z53 486796469 1183765613542658 6190826105733930895 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top