សកម្មភាពនៃដំណើរការធ្វើកំណែវិញ្ញាសាសរសេរ ការធ្វើវិញ្ញាសាផ្ទាល់មាត់ ការបូកសរុបពិន្ទុ និងការប្រកាសលទ្ធផលស្ថាពរលើការប្រឡងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០
សកម្មភាពនៃដំណើរការធ្វើកំណែវិញ្ញាសាសរសេរ ការធ្វើវិញ្ញាសាផ្ទាល់មាត់ ការបូកសរុបពិន្ទុ និងការប្រកាសលទ្ធផលស្ថាពរលើការប្រឡងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានរៀបចំការប្រឡងឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ និងបានប្រកាសលទ្ធផលស្ថាពរកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដោយបានជ្រើសរើសយកបេក្ខជនចំនួន៤០រូប ក្នុងចំណោមបេក្ខជនចំនួន៦១៩រូប។ គួរកត់សម្គាល់ផងដែរ បេក្ខជនជាជ័យលាភីទាំង៤០រូបនេះ គឺកើតចេញពីការប្រឡងប្រជែងប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ស្របតាមនីតិវិធីនិងបទបញ្ជានៃការប្រឡង ក្រោមការសង្កេតការណ៍ដោយយកចិត្តទុកដាក់ជាទីបំផុត ពីអង្គភាពប្រឆាំងអំពើពុករលួយតាំងពីចាប់ផ្តើមនីតិវិធីដំបូងរហូតដល់ពេលប្រកាសលទ្ធផលស្ថាពរ។