លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅទស្សនកិច្ចសហព័ន្ធគណៈមេធាវីជប៉ុននៅប្រទេសជប៉ុន

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅទស្សនកិច្ចសហព័ន្ធគណៈមេធាវីជប៉ុននៅប្រទេសជប៉ុន


នារាត្រីថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សហព័ន្ធគណៈមេធាវី ជប៉ុន (JFBA) ដឹកនាំដោយលោកស្រី Reiko Fuchigami (រ៉េកុ ហ្វូឈិហ្គាមិ) លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទស្សនកិច្ចផ្លូវការនៅសហព័ន្ធគណៈមេធាវីជប៉ុន នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សាការងារ និងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើការងារមួយចំនួនដូចជា៖ វិជ្ជាជីវៈមេធាវី ការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈរបស់មេធាវីបរទេស។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបានធាតុចូល និងសមិទ្ធផលថ្មីៗសម្រាប់ជាទុន និងភាពធន់ក្នុងការចូលរួមធ្វើឱ្យប្រសើរឡើងថែមទៀតនូវ ទីផ្សារការងារសម្រាប់មេធាវីកម្ពុជា ក៏ដូចជាការពង្រឹងចំណេះដឹងផ្នែកច្បាប់ ដែលជាការគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ជាពិសេសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ដ៏ស្និទ្ធស្នាលរវាងសហព័ន្ធគណៈមេធាវីជប៉ុន និងគណៈមេធាវីកម្ពុជា។ នេះជាវឌ្ឍនភាពពិសេសថ្មីមួយបន្ថែមទៀតរបស់គណៈមេធាវី ក្រោមការដឹកនាំដោយ លោកមេធាវី សាំង វណ្ណៈ ដែលដំណើរទស្សនកិច្ចជាផ្លូវការនេះ ដើម្បីត្រួសត្រាយផ្លូវក្នុងការសម្រេចនូវចក្ខុវិស័យ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» ដែលជាការឆ្លើយតបទៅនឹងគោលនយោបាយទាំង៩ចំណុចរបស់លោក ជាពិសេសគោលនយោបាយចំណុចទី៧ គឺការជំរុញនិង លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

I1 533064453 1296300968955788 6759224887598004875 n

I2 533060627 1296301275622424 4823802368475309618 n

I3 533378353 1296300965622455 9222543904264121264 n

I4 532510955 1296301022289116 5541808396148052753 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top