កិច្ចប្រជុំលើកទី១១ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំលើកទី១១ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១១ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៉ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការផ្តល់ធាតុចូលលើបទប្បញ្ញត្តិនៅក្នុងជំពូកទី២ ការចុះបញ្ជីដីធ្លីលើកដំបូង ផ្នែកទី៥ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ផ្នែកទី៦ ការប្តឹងតវ៉ា នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយកញ្ញាមេធាវី ឆន ឆៃយ៉ាវត្តី។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកនេះក៏មានការចូលរួមផ្តល់មតិយោបល់ជាធាតុចូលពាក់ព័ន្ធនឹងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយលោកមេធាវី ង៉ាច សាមីន លោកស្រីមេធាវី យុន ម៉ាណេ លោកមេធាវី នើវ ហៀប កញ្ញាមេធាវី ណាត់ សណ្តាន់ និងលោកមេធាវី លូត សាំង។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070