លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ចុះសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព រួមទាំងកន្ដ្រកផ្លែឈើ ជូនលោកមេធាវី សឺន ជុំជួន ដែលកំពុង...

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ចុះសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព រួមទាំងកន្ដ្រកផ្លែឈើ ជូនលោកមេធាវី សឺន ជុំជួន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត


នារសៀល ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ចុះសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព និងកន្ដ្រកផ្លែឈើជូនលោកមេធាវី សឺន ជុំជួន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់លោកប្រធានគណៈមេធាវី ជូនចំពោះលោកមេធាវី សឺន ជុំជួន និងបានជូនពរលោកមេធាវី សូមឆាប់បានធូរស្បើយពីជម្ងឺ ។ លោកមេធាវី សឺន ជុំជួន បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន និងសមាជិកគណៈមេធាវី ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានយកចិត្តទុកដាក់ចំពោះរូបលោក ក៏ដូចជាបានជួយឧបបត្ថម្ភជាថវិកាសម្រាប់សម្រាលបន្ទុកលើការព្យាបាលរបស់លោកផងដែរ ។ លោកមេធាវី សឺន ជុំជួន ក៏បានជូនពរ លោកប្រធានគណៈមេធាវី ​ព្រមទាំងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

Z7 589425777 1384943483424869 2901860206342940751 n

Z8 588766937 1384943520091532 1268245488267302627 n

Z9 590827590 1384943593424858 6185996661925717524 n

Z10 590320520 1384943620091522 4488661657351989310 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top