សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី «កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ»

សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី «កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ»


នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី សួគ៌ា លឹមដារា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី «កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៅសណ្ឋាគារ SUN & MOON Riverside Hotel តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គួរបញ្ជាក់ផងដែរថា កម្រងបទប្បញ្ញតិ្តគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បាននិងកំពុងធ្វើសុវុឌ្ឍិកម្មនិងវិសិដ្ឋកម្មសម្រាប់ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ហើយសិក្ខាសាលានេះ ត្រូវបានរៀបចំក្នុងគោលបំណងជម្រុញការប្រើប្រាស់ ការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការផ្សព្វផ្សាយស្នាដៃរបស់អ.ស.ហ. ព្រមទាំងប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងក្រសួង-ស្ថាប័ន និងវិស័យឯកជន។

J1 597588919 1395055965746954 5405380988372165987 n

J2 597650038 1395055985746952 3716761363126663298 n

J3 597569352 1395055999080284 8853100880743960252 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top