កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២)

កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២)


នាព្រឹក ថ្ងៃ​អង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC's Website and Mobile App Development) ដឹកនាំដោយលោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងមានការចូលរួមពីថ្នាក់នាំនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងអ្នកជំនាញ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលព័ត៌មានលម្អិតអំពីគោលបំណងនៃការធ្វើបន្ទាន់សម័យគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវី តាមរយៈការឆ្លើយនូវសំណួររបស់អ្នកបច្ចេកទេសពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសនឹងធ្វើការរចនាទម្រង់ថ្មីមួយនៃគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃដាក់ជូនក្រុមការងារគណៈមេធាវីធ្វើការពិនិត្យនិងផ្តល់យោបល់។

A2 612441855 1417110903541460 1043558982595542369 n

A3 611632775 1417111223541428 3367448966379594165 n

A4 608512840 1417111036874780 6802006169554089986 n

A5 612390660 1417111216874762 2894416412479181879 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top