សេចក្ដីជូនដំណឹងអំពីវេទិកាពិភាក្សាស្តីពី «បញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈមេធាវីក្នុងវិស័យដីធ្លី» ដែលរៀបចំឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

[English Below]

សេចក្ដីជូនដំណឹងអំពីវេទិកាពិភាក្សាស្តីពី «បញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈមេធាវីក្នុងវិស័យដីធ្លី» ដែលរៀបចំឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា វេទិកានេះ នឹងរៀបចំជាទម្រង់កិច្ចពិភាក្សា ក្នុងគោលបំណងជជែកពិភាក្សា និងប្រមូលធាតុចូល ពីមេធាវីដែលបម្រើការងារក្នុងវិស័យដីធ្លី ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈមេធាវី និងបញ្ហាប្រឈមនានា ដោយមានការសម្របសម្រួលពីក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ វេទិកាពិភាក្សានេះ នឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០។

សម្រាប់ការចុះឈ្មោះ៖ https://forms.gle/pzKZRJRs3sTVtg2V7

 


Announcement Panel Discussion on “Challenges Related to the Practice of the Lawyer Profession in the Land Sector” will be organized by the Bar Association of the Kingdom of Cambodia. This panel discussion will be conducted as a discussion session with the objective of facilitating dialogue and gathering input from lawyers working in the Land sector regarding the practice of the legal profession and the various challenges encountered in their work. The panel discussion will be moderated by the Working Group Responsible for the Implementation of the Memorandum of Understanding between the Bar Association of the Kingdom of Cambodia and the Ministry of Land Management Urban Planning and Construction. This panel discussion will be held on Wednesday, July 8th, 2026, from 14:00 to 17:00.

Registration: https://forms.gle/pzKZRJRs3sTVtg2V7

M5 721377540 1546988153887067 926724191339942479 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top