ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព

[English Below]

ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព


នារសៀល ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការមូលនិធិសុខុមាលភាពមេធាវី បានប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី ឃុន លីឈីង លោកស្រីមេធាវី ណុប កណ្ណិកា និងលោកស្រីមេធាវី មុនី ច័ន្ទឌូរ៉ា ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រី។ លោកស្រីមេធាវីទាំងបីរូប បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលតាវកាលិកពីលោកប្រធាន ដោយសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ដល់សុខុមាលភាពមេធាវី ជាពិសេសមេធាវីជាស្ត្រី និងសូមគោរពជូនលោកប្រធានទទួលបាននូវជោគជ័យគ្រប់ប្រការ និងនាំយកនូវសមិទ្ធផលថ្មីៗបន្តទៀតសម្រាប់គណៈមេធាវី ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។


The Handling over of Maternity Leave Allowance to Female Lawyers


On the afternoon of Friday, 28th August 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia and Chairman of the Lawyers’ Welfare Foundation Committee presented maternity leave allowance to Attorney KHUN Lychhing, Attorney NOP Kanika, and Attorney MONY Chandoura, to help alleviate some of their families’ financial burden. The three female lawyers expressed their great appreciation for receiving the allowance from the President. This gesture reflects the Bar Association’s attention to the welfare of lawyers, especially female lawyers. They also respectfully wishes the President continued success and to bring further new achievements for the Bar Association, for the prosperity of the legal profession.

R6

R7

R8

R9

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top