គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី លោកមេធាវី អិន វ៉ានឈាន និងលោកស្រីមេធាវី ព្រំ និមល
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី លោកមេធាវី អិន វ៉ានឈាន និងលោកស្រីមេធាវី ព្រំ និមល
នាព្រឹក ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពីលោកមេធាវី អិន វ៉ានឈាន និងលោកស្រីមេធាវី ព្រំ និមល នូវអង្ករចំនួន ៣០០ គីឡូ ទឹកសុទ្ធចំនួន ១០ កេស និងប្រេងកូឡាខ្មែរ ចំនួន ៤០ ដប។ លោកប្រធានបានថ្លែងអំណរគុណ លោកមេធាវី អិន វ៉ានឈាន និងលោកស្រីមេធាវី ព្រំ និមល ដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ លោកមេធាវី អិន វ៉ានឈាន និងលោកស្រីមេធាវី ព្រំ និមល សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070