លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អេន សុភាព សមាជិកក្រុមប្រឹក្សាគណៈមេធាវី ជាតំណាងគណៈមេធាវី ចូលរួមវេទិកាស្តីពីសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៦ (The 6th China-ASEAN Legal Cooperation Forum) ដែលប្រព្រឹត្តទៅ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អេន សុភាព សមាជិកក្រុមប្រឹក្សាគណៈមេធាវី ជាតំណាងគណៈមេធាវី ចូលរួមវេទិកាស្តីពីសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៦ (The 6th China-ASEAN Legal Cooperation Forum) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃទីក្រុងឆុងឈីង ថ្នាក់ដឹកនាំរបស់បណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំវិស័យតុលាការ គណៈមេធាវី អ្នកវិជ្ជាជីវៈច្បាប់ ធុរៈកិច្ចជន និងនិស្សិត-សាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត នយោបាយ និងច្បាប់ (SWUPL)។ ក្នុងឱកាសនោះ លោកមេធាវី អេន សុភាព បានធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទ «ការរួមបញ្ចូលគ្នា និងការអភិវឌ្ឍផ្នែកច្បាប់ និងពាណិជ្ជកម្មនៃច្រកផ្លូវគោក-ផ្លូវសមុទ្រភាគខាងលិចនៃប្រទេសចិន» «Integration and Development of Law and Commerce of the New Western Land-Sea Corridor»។ ឆ្លៀតក្នុងឱកាសនោះ លោកមេធាវី អេន សុភាព សម្ដែងចំណាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសចិន-កម្ពុជា ជាពិសេសក្នុងក្របខណ្ឌគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបការណ៍រួមគ្នា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរផ្នែកច្បាប់ (exchanges in law) ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍការផ្តល់សេវាផ្នែកច្បាប់។ ជាទីបញ្ចប់ លោកមេធាវី អេន សុភាព បានធ្វើការកោតសរសើរចំពោះការរៀបចំវេទិកាលើកទី៦នេះ ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងបានសម្តែងនូវការអរគុណ ចំពោះមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់តំណាងគណៈមេធាវី នៃព្រះរាជាណាចក្រម្ពុជា ។