លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជ្រើសរើសប្រធាន និងអនុប្រធាន វគ្គសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី១៧
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជ្រើសរើសប្រធាន និងអនុប្រធាន វគ្គសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី១៧
នាព្រឹក ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជ្រើសរើសប្រធាន និងអនុប្រធាន វគ្គសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី១៧ ។ ក្នុងឱកាសនោះលោកប្រធាន បានសំណេះសំណាលជាមួយសិក្ខាកាមមេធាវីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី១៧ និងផ្តល់មតិផ្តាំផ្ញើមួយចំនួនទៅកាន់ប្រធាន និងអនុប្រធានវគ្គ ដែលទើបនឹងជាប់ឆ្នោត ឱ្យបន្តឆន្ទៈក្នុងការដឹកនាំ សហការ និងបង្កើនចំណងសាមគ្គីភាពរវាងសិក្ខាកាមមេធាវី ព្រមទាំងធ្វើទំនាក់ទំនងល្អជាមួយនឹងគណៈមេធាវីផងដែរ។