លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវី ចូលរួមកិច្ចប្រជុំបន្តស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំបន្តស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានក្រុមលេខាធិការ នៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌។