លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវីនៅកម្ពុជា»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវីនៅកម្ពុជា»


នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបឋកថានិងចែករំលែកចំណេះដឹង ស្ដីពី «វិជ្ជាជីវៈមេធាវីនៅកម្ពុជា» នៅសាកលវិទ្យាល័យ ន័រតុន ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យិន សុភី ប្រធានផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យ ន័រតុន ព្រមទាំងមានការអញ្ជើញចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រ ប្រមាណជាង២០០នាក់។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតបានស្វែងយល់អំពី «វិជ្ជាជីវៈ និងបែបបទ នៃការចូលប្រកបវិជ្ជាជីវៈមេធាវី» ក៏ដូចជាតួនាទី និងភារកិច្ច របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្តល់ឱកាសជូនដល់និស្សិត សិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តជាក់ស្ដែង ទទួលបាននូវចំណេះដឹង បទពិសោធន៍ និងការងារមួយចំនួនបន្ថែមទៀត

L1 483066979 1169836261602260 3922904304251892912 n

L2 482346731 1169837274935492 4942420181216332810 n

L3 482347973 1169836461602240 6993646951095698767 n

L4 484333213 1169836398268913 7189016187507113311 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top