លោកមេធាវី លីវ សុវណ្ណា ប្រធានស្តីទី គណៈមេធាវី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវី លើកទី៧
លោកមេធាវី លីវ សុវណ្ណា ប្រធានស្តីទី គណៈមេធាវី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវី លើកទី៧
នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី លីវ សុវណ្ណា ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវី លើកទី៧ ដើម្បីប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកនៃក្រុមការងារវិសោធនកម្មច្បាប់ស្តីលក្ខន្តិកៈមេធាវី របស់គណៈមេធាវី ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។