កម្មវិធីកិច្ចពិភាក្សាតុមូល ដែលជាកម្មវិធីជជែកពិភាក្សាច្បាប់ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បានត្រឡប់មកជាថ្មីម្តងទៀត ជាមួយនឹងប្រធានបទ «អំពើផិតរបស់សហព័ទ្ធ»

កម្មវិធីកិច្ចពិភាក្សាតុមូល ដែលជាកម្មវិធីជជែកពិភាក្សាច្បាប់ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បានត្រឡប់មកជាថ្មីម្តងទៀត ជាមួយនឹងប្រធានបទ «អំពើផិតរបស់សហព័ទ្ធ»

ដោយមានការចូលរួមពីវាគ្មិនកិតិ្តយសចំនួនបួនរូបគឺ៖

-លោកមេធាវី ពេជ អង្គ អនុប្រធានគណៈកម្មការកិច្ចការព្រហ្មទណ្ឌនៃគណៈមេធាវី

-កញ្ញាមេធាវី សេក សុវណ្ណា សមាជិកគណៈកម្មការកិច្ចការរដ្ឋប្បវេណីនៃគណៈមេធាវី

-លោកមេធាវី ចាន់ ម៉ាលីស៊ីន សមាជិកគណៈកម្មការកិច្ចការព្រហ្មទណ្ឌនៃគណៈមេធាវី

-លោកបណ្ឌិត សោម រតនា បណ្ឌិតច្បាប់ជំនាញអំពើអនីត្យានុកូល ដោយមានការសម្របសម្រួលកម្មវិធីដោយ លោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវី

 

នៅក្នុងប្រធានបទនេះ វាគ្មិនទាំងបួនរូប នឹងជជែកពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងអំពើផិត ដូចជា៖

១.តើប្តី ឬប្រពន្ធដែលបានប្រព្រឹត្តអំពីផិត ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណីបែបណាខ្លះ?

២.តើជនទី៣ ត្រូវទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្តដែរឬទេ?

៣.ប្រសិនបើសហព័ទ្ធរងគ្រោះ បានប្រើអំពើហិង្សាលើជនទី៣ តើគាត់ត្រូវទទួលខុសត្រូវបែបណា?

 

សូមសហភាតា និងសាធារណជន កុំភ្លេចរង់ចាំទស្សនាកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «អំពើផិតរបស់សហព័ទ្ធ» តាមរយៈផេកផ្លូវការរបស់គណៈមេធាវី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះតទៅ។ សូមអរគុណ។

P1 511376240 1252469690005583 8964399845480420086 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top