លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញនៃគណៈមេធាវី

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញនៃគណៈមេធាវី


នាព្រឹក ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញនៃគណៈមេធាវី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មការជំនាញទាំង៥ នៃគណៈមេធាវី សរុបចំនួន ៣៩នាក់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន៣គឺ៖

១. ធ្វើបច្ចុប្បន្នភាពលទ្ធផលការងារដែលគណៈកម្មការជំនាញទាំងប្រាំបានបំពេញក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា គណៈកម្មការជំនាញនៃគណៈមេធាវី ទទួលបន្ទុកការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយច្បាប់តាមរយៈការរៀបចំសិក្ខាសាលា ការចូលរួមជាវាគ្មិនកិត្តិយស ឬកម្មវិធីច្បាប់ផ្សេងៗ ព្រមទាំងឆ្លើយតបនូវបញ្ហាគតិយុត្តដែលសហភាតាបានដាក់ជាសំណួមកកាន់គណៈមេធាវី។ ជាលទ្ធផល គណៈកម្មការជំនាញបានសម្រេចនូវគោលដៅការងារច្រើន ធៀបនឹងផែនការសកម្មភាព ហើយនឹងបន្តកែសម្រួលលើចំណុចដែលខ្វះខាត។

២. ការលើកឡើងពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់គណៈកម្មការជំនាញ ទៅកាន់គណៈមេធាវី ដែលតាមរយៈនេះ គណៈមេធាវីអាចស្វែងយល់បន្ថែមពីបញ្ហាប្រឈម ដែលនាំឱ្យគណៈកម្មការជំនាញជួបឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួននាកាលកន្លងមក។ ជាលទ្ធផល លោកប្រធានគណៈមេធាវី បានសម្រេចលើសំណូមពរមួយចំនួនរបស់គណៈកម្មការជំនាញ រួមមានការផ្តល់នូវការលើកទឹកចិត្តតាមរយៈលិខិតសរសើរចំពោះសមាជិកដែលបានបំពេញការងារយ៉ាងសកម្មដើម្បីផលប្រយោជន៍របស់គណៈមេធាវី និងពិចារណាអំពីការឧបត្ថម្ភជាថវិកាលើកទឹកចិត្តសម្រាប់សកម្មភាពនៃការផ្សព្វផ្សាយច្បាប់ដូចជាការសរសេរអត្ថបទសម្រាប់ព្រឹត្តិបត្រមេធាវី និងការចូលរួមជាវាគ្មិនក្នុងកម្មវិធីវិទ្យុ ទូរទស្សន៍ជាអាទិ៍។

៣. ការលើកឡើងពីផែនការសកម្មភាពការងារដែលត្រូវអនុវត្តជាបន្តក្នុងឆមាសទី២ ជាចុងបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មការជំនាញ ដែលបានចូលរួមប្រជុំ និងជម្រុញឱ្យគណៈកម្មការជំនាញទាំងអស់បន្តរួមគ្នា ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

f4 photo 2025 07 09 17 53 15

F1 photo 2025 07 09 17 53 18

f3 photo 2025 07 09 17 53 15

f2 photo 2025 07 09 17 53 15

 

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top