លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការលុបចោលដីកាសម្រេចរក្សាការពារ»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការលុបចោលដីកាសម្រេចរក្សាការពារ»


នារសៀលថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការលុបចោលដីកាសម្រេចរក្សាការពារ» ដែលសហការរៀបចំដោយគណៈមេធាវី និងវិភាគទានច្បាប់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស គឺលោកមេធាវី អ៊ីវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងក្រុមការងារវិភាគទានច្បាប់ ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៣១០នាក់។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្ហាញឱ្យបានច្បាស់លាស់អំពីយន្តការដែលត្រូវអនុវត្តនៅក្នុងសំណុំរឿងលុបចោលដីកាសម្រេចរក្សាការពារ ដែលបានត្រូវបានកំណត់នៅក្នុងច្បាប់ ដោយបានបង្ហាញនូវចំណុច សំខាន់ចំនួន ៣គឺ៖

ទី១ មូលហេតុនៃការលុបចោលដីកាសម្រេចរក្សាការពារ តើមានមូលហេតុអ្វីខ្លះដែលអាចឱ្យតុលាការប្រើប្រាស់ជាមូលដ្ឋានក្នុងការលុបចោលដីកាសម្រេចរក្សាការពារ?

ទី២ ការសម្រេចអំពីពាក្យសុំឱ្យលុបចោលដីកាសម្រេចរក្សាការពារ តើក្រោយពេលដែលតុលាការបានទទួលពាក្យសុំឱ្យលុបចោល ដីកាសម្រេចរក្សាការពាររបស់កូនបំណុល តុលាការត្រូវធ្វើនីតិវិធីអ្វីបន្តទៀត ហើយត្រូវសម្រេចអំពីពាក្យសុំ នោះបែបណា?

និងទី៣ ការអនុវត្តដីកាសម្រេចអំពីពាក្យសុំឱ្យលុបចោលដីកាសម្រេចរក្សាការពារ ពោលគឺ ក្រោយពេលដែលតុលាការលុបចោលដីកាសម្រេចរក្សាការពាររួចហើយ តើកូនបំណុលត្រូវធ្វើអ្វីបន្តទៀត និងបានបង្ហាញអំពីទម្រង់គំរូផ្សេងៗ ដែលពាក់ព័ន្ធនឹងការលុបចោលដីកាសម្រេចរក្សាការពារ។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានមានប្រសាសន៍ថា គោលនយោបាយ៩ចំណុច ក្នុងនោះគោលនយោបាយទី១ របស់លោកប្រធាន គឺ «ចូលរួមជាមួយរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់» ដែលគោលនយោបាយនេះក៏ស្របនឹងទិសដៅផ្សព្វផ្សាយច្បាប់របស់វិភាគទានច្បាប់។ លោកប្រធាន ក៏បានលើកឡើងទៀតថា ការរៀបចំសិក្ខាសាលានេះគឺដើម្បីឱ្យមេធាវី បានយល់ដឹងបន្ថែមនូវកិច្ចការរដ្ឋប្បវេណី និងបច្ចេកទេសក្នុងការតាក់តែងឯកសារមេរៀន និងជម្រុញឱ្យការអនុវត្តច្បាប់រដ្ឋប្បវេណី កាន់តែមានប្រសិទ្ធភាព ហើយវិភាគទានច្បាប់ ជាតួអង្គពាក់ព័ន្ធដែលត្រូវបានទទួលស្គាល់លើគុណភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់នៃការចែករំលែកចំណេះដឹងផ្នែករដ្ឋប្បវេណី ជាអ្វីដែលគណៈមេធាវីត្រូវការដើម្បីពង្រឹងសមត្ថភាពរបស់សហភាតា ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ឈានទៅរកការពង្រឹងនីតិរដ្ឋនៅ កម្ពុជា ស្របនឹងគោលនយោបាយកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកប្រធាន ក៏មានមោទនភាពដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានសហភាតាដែលមានឆន្ទៈមោះមុតក្នុងការចែករំលែក និងចូលរួមជាមួយគណៈមេធាវី ក៏ដូចជាជាមួយរូបលោក ក្នុងការលើកកម្ពស់ចំណេះដឹងច្បាប់ និងផ្សព្វផ្សាយដល់សហភាតាដទៃទៀត ឱ្យបានយល់ដឹងបន្ថែម ហើយអាចយកទៅអនុវត្តការប្រកបវិជ្ជាជីវៈរបស់ខ្លួនបាន ស្របនឹងទិសស្លោករបស់លោកប្រធាន «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»។ ចុងបញ្ចប់នៃកម្មវិធី លោកមេធាវី សេង ផល្លា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបិទ ហើយលោកមេធាវី បានថ្លែងថាលោកជឿជាក់ថា បងប្អូនសហភាតានឹងយល់ច្បាស់ពីនីតិវិធីនៃការលុបដីកាសម្រេចរក្សាការពារ ជាពិសេសលើមូលហេតុនៃការលុបចោលដីកាសម្រេចរក្សាការពារ ក៏ដូចជាទម្រង់គម្រូនានា និងសង្ឃឹមថា ការបណ្តុះបណ្តាលរួមគ្នារវាងគណៈមេធាវី និងវិភាគទានច្បាប់នឹងផ្តល់ជាផ្លែផ្កាដល់បងប្អូនសហភាតាក្នុងការអនុវត្តវិជ្ជាជីវៈឱ្យបានសមស្របតាមច្បាប់ សំដៅទទួលបានទំនុកចិត្តពីកូនក្តី និងទស្សនៈជាវិជ្ជមានពីសាធារណជនចំពោះវិជ្ជាជីវៈមេធាវី។

M1 518353340 1270324688220083 5251484603759653600 n

M2 518272526 1270325841553301 9131321864340545473 n

M3 518314431 1270326378219914 7106576728414260533 n

M4 518311657 1270325158220036 6695577620463652011 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top