កិច្ចប្រជុំពិនិត្យផែនការសកម្មភាពការងារបស់គណៈមេធាវី

កិច្ចប្រជុំពិនិត្យផែនការសកម្មភាពការងារបស់គណៈមេធាវី


នារសៀល ថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពការងារ ប្រចាំឆ្នាំ២០២៤-២០២៥ របស់គណៈមេធាវី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គលេខាធិការ អគ្គលេខាធិការរង និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ អង្គប្រជុំ បានធ្វើការពិនិត្យនិងពិភាក្សាលើផែនការការងារដែលបានអនុវត្តនាពេលកន្លងមក តាមរយៈការកំណត់នូវលទ្ធផលការងារ និងការកំណត់បញ្ហាប្រឈមមួយចំនួន ដែលធ្វើឱ្យផែនការការងារមិនអាចសម្រេចបានតាមការគ្រោងទុក។ ជាមួយគ្នានោះ អង្គប្រជុំ បានដាក់ចេញនូវផែនការសកម្មភាពបន្ថែមមួយចំនួនទៀត ដើម្បីសម្រេចបាននូវវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

E1 529860754 1292699565982595 7059330565279645378 n

E2 530400777 1292699755982576 1487827626196869402 n

E3 532153013 1292699752649243 7721953523626077938 n

E4 530411693 1292700112649207 7120613809405969420 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top