គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសៀវភៅចំនួន ៤ប្រភេទពី លោក ង៉ូ សាឡុង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសៀវភៅចំនួន ៤ប្រភេទពី លោក ង៉ូ សាឡុង


នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសៀវភៅចំនួន ៤ប្រភេទ៖ ក្រមព្រហ្មទណ្ឌកម្ពុជា(បកប្រែជាភាសាចិន), យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាល ទី១ (បកប្រែជាភាសាចិន), សទ្ទានុក្រមពាក្យច្បាប់ខ្មែរ-ចិន និងកម្រងច្បាប់សេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា-ចិនសរុបចំនួន ៤០ក្បាល ពី លោក ង៉ូ សាឡុង ប្រធាននាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដើម្បីតម្កល់ទុកនៅបណ្ណាល័យគណៈមេធាវី សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍ដល់សហភាតា និងអ្នកស្រាវជ្រាវផ្សេងៗ។ លោកប្រធានគណៈមេធាវី បានថ្លែងអំណរគុណដល់លោក ង៉ូ សាឡុង សម្រាប់ការប្រគល់ជូននូវសៀវភៅមានតម្លៃទាំងនេះ និងជូនពរ លោក ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

R1 photo 2025 08 25 15 48 54

R2 photo 2025 08 25 15 48 55

R3 photo 2025 08 25 15 48 56

R4 photo 2025 08 25 15 48 56

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top