លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ( អ.ដ.ក)បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកម្មវិធីសច្ចាប្រណិទានសម្រាប់មន្ត្រីសម្រុះ...
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ( អ.ដ.ក)បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកម្មវិធីសច្ចាប្រណិទានសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី២
នារសៀលថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ( អ.ដ.ក)បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកម្មវិធីសច្ចាប្រណិទានសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក ក៏បានឡើងអំពីទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា និងគោលបំណងនៃការបង្កើតឱ្យមានស្ថាប័ន អ.ដ.ក នេះ ព្រមទាំងបានផ្តាំផ្ញើឱ្យមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក ជំនាន់ទី២ ត្រូវខិតខំបំពេញការងារឱ្យបានល្អប្រសើរ ពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងក្រមប្រតិបត្តិ និងគោរពនូវបទប្បញ្ញត្តិនានារបស់ អ.ដ.ក. សំដៅរួមចំណែកកសាង និងលើកកម្ពស់នូវជំនឿទុកចិត្តពីសាធារណៈជនលើស្ថាប័ន ក៏ដូចជាដើម្បីបម្រើនូវឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន ។ សូមបញ្ជាក់ផងដែរថា ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី អ.ដ.ក បានសម្រេចផ្តល់នីតិសម្បទាដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំង ៤០ រូប នៅក្នុងកិច្ចប្រជុំលើកទី១១ របស់ អ.ដ.ក ។ ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវធ្វើនៅមុនពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ តែនេះក៏ដើម្បីបង្ហាញពីភាពស្អាតស្អំ និងភាពស្មោះត្រង់របស់ខ្លួន ក្នុងការអនុវត្តមុខងារជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋផងដែរ។