រូបថត
ខែមករា ឆ្នាំ២០២៣
កាលពីព្រឹកថ្ងៃចន្ទ ១០កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំថ្នាក់ដឹកនាំគណ:មេធាវី និងបុគ្គលិកគណ:មេធាវី ទៅបេីកកិច្ចប្រជុំ ប្រចាំឆ្នាំ និងដំណេីរកំសាន្តនៅខេត្តមណ្ឌលគិរី
![]() |
![]() |
![]() |
![]() |
ខែធ្នូ ឆ្នាំ២០២២
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់១៨ ចំនួន ៦៣នាក់ ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ
![]() |
![]() |
![]() |
![]() |
កាលពីថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងមតិស្វាគមន៍ក្នុងសិក្ខាសាលារួមគ្នាអំពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ លើកទី ១ ក្រោមប្រធានបទស្តីពី «សិទ្ធិរបស់ជនសង្ស័យនៅក្នុងដំណាក់កាលនគរបាលយុត្តិធម៌ និងអយ្យការ»
![]() |
![]() |
![]() |
![]() |
កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងមតិស្វាគមន៍ក្នុងកម្មវិធី សិក្ខាសាលាបណ្តុះបណ្តាលមេធាវីសម្រាប់ការពារជនរងគ្រោះនៅក្នុងរឿងក្តីជួញដូរមនុស្ស ក្រោមប្រធានបទស្តីពី «ការវិភាគលើច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»
![]() |
![]() |
![]() |
![]() |
ខែវិច្ឆិកា ឆ្នាំ២០២២
កាលពីថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «អង្គហេតុចម្បង និងការសរសេរពាក្យបណ្តឹង» ដោយមានការអញ្ជេីញចូលរួមពី លោកមេធាវី នង មានន្ទ និងលោកស្រីមេធាវី មាស ស៊ីថន សមាជិកគណៈកម្មការកិច្ចការរដ្ឋប្បវេណី និង មានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៥០នាក់
![]() |
![]() |
![]() |
![]() |
កាលពីថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ (ម៉ោងនៅប្រទេសអូស្រ្តាលី) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) និងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៧ របស់ឡអេស៊ា (17th LAWASIA INTERNATIONAL MOOT COMPETITION) នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
![]() |
![]() |
![]() |
![]() |
កាលពីថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១:៣០នាទី (ម៉ោងនៅប្រទេសអូស្រ្តាលី) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធាន និងថ្នាក់ដឹកនាំរបស់ឡអេស៊ា (LAWASIA) នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
![]() |
![]() |
![]() |
![]() |