ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណ:មេធាវី ដឹកនាំបុគ្គលិកគណ:មេធាវី ទៅដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសពឧបាសកា ជុំ សារឿន
នារសៀលថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណ:មេធាវី ដឹកនាំបុគ្គលិកគណ:មេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសកា ជុំ សារឿន ដែលត្រូវជាម្តាយបង្កើតរបស់លោកស្រីមេធាវី កុយ កិត្យា និងត្រូវជាម្តាយក្មេករបស់លោកមេធាវី ហ៊ុយ វណ្ណារ៉ា
នារសៀលថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណ:មេធាវី ដឹកនាំបុគ្គលិកគណ:មេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសកា ជុំ សារឿន ដែលត្រូវជាម្តាយបង្កើតរបស់លោកស្រីមេធាវី កុយ កិត្យា និងត្រូវជាម្តាយក្មេករបស់លោកមេធាវី ហ៊ុយ វណ្ណារ៉ា។ ក្នុងឱកាសនោះក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅផ្ទះលេខ ៥៣៤អា ផ្លូវជាតិលេខ ៥ ស្ថិតនៅ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!