ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ធនាគារជាតិនៃកម្ពុជា(ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ធនាគារជាតិនៃកម្ពុជា(ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
នាល្ងាចថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ធនាគារជាតិនៃកម្ពុជា(ពូល F) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលកីឡា The Blue Sports Center។ នៅក្នុងការប្រកួតនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី បានមកលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករទាត់បាល់របស់គណៈមេធាវីយ៉ាងច្រើនកុះករ។ ជាលទ្ធផលនៃការប្រកួត(ពូលF) ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមកីឡាករបាល់ទាត់ធនាគារជាតិនៃកម្ពុជា ទទួលបានគ្រាប់បាល់ ០ ទល់ ០ ។ ឯកឧត្តមប្រធាន បានចូលរួមអបអរសាទរចំពោះក្រុមកីឡាករ បាល់ទាត់គណៈមេធាវី ដែលរកបាន ៧ពិន្ទុ ឈរលេីលំដាប់លេខ១ ក្នុងពូល F ដែលត្រូវឡេីងទៅប្រកួតបន្តក្នុងវគ្គ ១៦ក្រុម និងសូមឱ្យក្រុមកីឡាករ បាល់ទាត់គណៈមេធាវីទាំងអស់ថែរក្សាសុខភាព ខិតខំហ្វឹកហាត់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតក្រោយៗទៀត ដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ *សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ របស់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» របស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរៀបចំបានចំនួន ៧លើករួចមកហើយ។ ការចូលរួមប្រកួតនេះ គឺតាមរយៈការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធាន ដែលបានស្នើសុំទៅឯកឧត្តម ហ៊ុន ម៉ានី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN