ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណ:កម្មការសុខមាលភាពមេធាវី ដេីម្បីប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី មណ្ឌល រតនា តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណ:កម្មការសុខមាលភាពមេធាវី ដេីម្បីប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី មណ្ឌល រតនា តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី
នារសៀលថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល និងជាសមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារដេីម្បីប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី មណ្ឌល រតនា តាមការស្នើសុំ ស្របទៅនឹងសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រីមេធាវី មណ្ឌល រតនា ផងដែរ។ ក្រុមការងារបានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ជូនចំពោះលោកស្រីមេធាវី មណ្ឌល រតនា និងក្រុមគ្រួសារសូមឱ្យមានសុខភាពល្អ។ លោកស្រីមេធាវី មណ្ឌល រតនា បានសម្តែងនូវក្តីគោរពអរគុណចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានយកចិត្តទុកដាក់ចំពោះមេធាវីស្ត្រីដែលត្រៀមនឹងសម្រាលបុត្រ និងកំពុងសម្រាលបុត្រដូចលោកស្រីផងដែរ។ លោកស្រីមេធាវីបានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រេីន និងជោគជ័យគ្រប់ភារកិច្ចដេីម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវ:មេធាវីយេីង។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!