ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ហេង ពូង ប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ស្ពឺ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី ខ្លូត ពេជ្រ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាសៀល ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ហេង ពូង ប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ស្ពឺ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី ខ្លូត ពេជ្រ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាសៀល ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ហេង ពូង ប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ស្ពឺ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី ខ្លូត ពេជ្រ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ខ្លូត ពេជ្រ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណ:មេធាវីរៀបចំកម្មវិធីជាលេីកទី២ ជូនលោក។ លើសពីនេះទៀត លោកមេធាវី ខ្លូត ពេជ្រ បានថ្លែងថា លោកពិតជាសប្បាយរីករាយជាខ្លាំង ដែល ឯកឧត្តមប្រធាន និងលោកជំទាវ តែងតែយកចិត្តទុក្ខដាក់ចំពោះសហភាតាដែលមានវ័យចំណាស់ដូចរូបលោក។ លោកមេធាវី បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!