ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌


នាថ្ងៃត្រង់ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមប្រធានតុលាការកំពូល លោកជំទាវអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរាជរដ្ឋាភិបាល ឯកឧត្តមសមាជិកក្រុមប្រឹក្សាអង្គចៅក្រម ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ អតីតប្រធានគណៈមេធាវី អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ថ្នាក់ដឹកនាំគណៈមេធាវី, ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី, បុគ្គលិកគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពង់ របស់ឯឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមប្រធានតុលាការកំពូល លោកជំទាវអគ្គព្រះរាជអាជ្ញា ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា បងប្អូនសហភាតាមេធាវី លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតលើកទី២៩ របស់គណៈមេធាវី។ និងបានសំណូមពរគណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់មេត្តាបន្តការគាំទ្រ និងកិច្ចសហការល្អជាមួយបងប្អូនសហភាតាមេធាវី និងសូមជួយប្រើប្រាស់សេវារបស់មេធាវីឲ្យបានទូលំទូលាយផងដែរ។ ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានគោរពជូនពរដល់គណៈអធិបតី បងប្អូនសហភាតាមេធាវី និងភ្ញៀវកិត្តិយសទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានជ័យជំនះគ្រប់ភារកិច្ច និងសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

H1 463831069 1066914938561060 1330000675544668379 n

H2 464031454 1066914768561077 1241099191185083114 n

H3 463828689 1066914931894394 7574160965812206732 n

H4 463930618 1066914928561061 8740279569703176678 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top