ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីយកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីយកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ


នាល្ងាចថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី យកគ្រឿងកិត្តិយសគណៈមេធាវី ប្រភេទភក្តីភាព ប្រគល់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ឯកឧត្តម សាយ បូរី ជាឥស្សរជនមួយរូប ដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាពចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រាបថា ក្រុមការងារគ្រឿងកិត្តិយសបានសម្រេចផ្តល់គ្រឿងកិត្តិយស ប្រភេទភក្តីភាព នឹងគ្រោងបំពាក់ជូនឯកឧត្តម សាយ បូរី នៅក្នុងកម្មវិធីមហាសន្និបាតលើកទី ២៩ របស់គណៈមេធាវី ប៉ុន្តែដោយទទួលបានដំណឹងអំពីការចូលសម្រាកព្យាបាលជំងឺរបស់ ឯកឧត្តម សាយ បូរី ទើបឯកឧត្តមប្រធាន សម្រេចនាំយកគ្រឿងកិត្តិយសនេះមកប្រគល់ជូន និងបានគោរពជូនពរ ឯកឧត្តម សាយ បូរី សូមឱ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយពីជំងឺ។ ឯកឧត្តម សាយ បូរី បានសម្តែងនូវក្តីរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន និងបានកោតសរសើរ ឯកឧត្តមប្រធាន ចំពោះការបង្កើតគ្រឿងកិត្តិយស ដែលជាការលើកទឹកចិត្តទៅកាន់សហភាតាមេធាវី ដែលបានរួមចំណែកលើកតម្តើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

M1 464261060 1069647801621107 953137604647437630 n

M2 464155866 1069647791621108 2445422898481792389 n

M3 464238902 1069647804954440 6113678200384253415 n

M4 464440933 1069647928287761 3024051997725123216 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top