លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈគ្រប់គ្រងធនាគារវីង
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈគ្រប់គ្រងធនាគារវីង
នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយតំណាងធនាគារវីង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការស្នើផ្តល់ជូនសេវាកម្មឥណទានរបស់ធនាគារ ជូនគណៈមេធាវី។ តំណាងធនាគារវីង បានពាំនាំមតិផ្តាំផ្ញើអបអរសាទរពីសំណាក់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកធនាគារវីង និងឆន្ទៈក្នុងការបន្តចរន្តការងាររបស់ធនាគារវីង ជាមួយគណៈមេធាវី។ ក្នុងន័យនេះ តំណាងធនាគារវីង បានស្នើសុំគណៈមេធាវីពិនិត្យលទ្ធភាពចុះអនុស្សរណៈជាមួយធនាគារ ដើម្បីជួយសម្របសម្រួលដល់ទំនាក់ទំនងរវាងភាគីទាំងពីរ។ ជាការឆ្លើយតប លោកប្រធានគណៈមេធាវីបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះធនាគារវីង ដែលបានផ្តល់ជូនសេវាកម្មឥណទានរបស់ធនាគារ ជូនគណៈមេធាវី។ ការផ្តល់ឥណទានកម្ចីនេះក៏ជាចំណុចល្អមួយដែរ សម្រាប់សហភាតាមេធាវីដែលមានតម្រូវការ តាមការសម្រេចរបស់សាមីខ្លួន។ នៅទីបញ្ចប់នៃកិច្ចជំនួបនេះ លោកប្រធានគណៈមេធាវី បានជូនពរប្រតិភូនៃធនាគារវីង សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070