ប្រធានគណៈមេធាវី ដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលរួមជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដើម្បីឆ្លើយតបរាល់សំណួរនានារបស់សមាជិក WTO
ប្រធានគណៈមេធាវី ដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលរួមជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដើម្បីឆ្លើយតបរាល់សំណួរនានារបស់សមាជិក WTO
(ទីក្រុងហ្សឺណែវ) ៖ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលរួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីរាយការណ៍ពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» (3rd Trade Policy Review-TPR) ជាមួយរដ្ឋជាសមាជិក WTO នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ សហព័ន្ធស្វីស មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ជាអ្នកតំណាងបានឆ្លើយតបរាល់សំណួរនានាជាង ៣០០សំណួរ ក្នុងនោះក៏មានសំណួរពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវី សម្រាប់ឱ្យរដ្ឋជាសមាជិក WTO បានទទួលព័ត៌មានពេញលេញ ពីស្ថានភាពពាណិជ្ជកម្ម ការវិនិយោគ ច្បាប់ និងតថភាពជាក់ស្តែងរបស់កម្ពុជា សម្រាប់ជាការលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិ។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានពន្យល់ និងបកស្រាយសំនួរដែលពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈរបស់មេធាវីបរទេស គឺត្រូវស្ថិតក្នុងក្របខណ្ឌគណៈមេធាវី ហើយមានឆន្ទៈក្នុងការសម្របសម្រួល និងធ្វើយ៉ាងណាឱ្យមានការវិវឌ្ឍន៍ និងផលប្រយោជន៍ជារួមនៃសង្គមសេដ្ឋកិច្ចកម្ពុជា ដោយទទួលបានការគាំទ្រ និងការសាទរពីរដ្ឋជាសមាជិក WTO។