លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងចុះអនុស្សរណៈយោគយល់គ្នារវាង គណៈមេធាវី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងចុះអនុស្សរណៈយោគយល់គ្នារវាង គណៈមេធាវី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នារសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងចុះអនុស្សរណៈយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងបង្កើតឱ្យមាននូវកិច្ចសហប្រតិបត្តិការតាមរយៈយន្តការមួយចំនួនរួមមាន៖ -ការបញ្ចូលសមាសភាពមេធាវីក្នុងដំណើរការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុង វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ -រៀបចំការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលរួមគ្នាសម្រាប់មន្ត្រី និងមេធាវី ដើម្បីបង្កើនការ យល់ដឹងរបស់ពួកគេអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងវិស័យជាសមត្ថកិច្ចរបស់ក្រសួង -ការចូលរួមរបស់មេធាវីក្នុងការពិគ្រោះយោបល់លើបញ្ហាប្រឈម និងការផ្តួចផ្តើមធ្វើការកែលម្អ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត។ គួរបញ្ជាក់ផងដែរ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការវត្តមានរបស់មេធាវីក្នុងការចូលរួមពិគ្រោះ និងផ្តល់យោបល់លើបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យដីធ្លី ក៏ដូចជាការបង្កើននូវកម្រិតនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ សំដៅរួមចំណែកក្នុងការអភិវឌ្ឍនីតិរដ្ឋ ។ អនុស្សារណៈនៃការយោគយល់នេះ គឺឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៩ចំណុច ក្រោមចក្ខុវិស័យរួម គឺ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» របស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ បានប្រ្រពឹត្តទៅនៅទីស្តីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070