លោកមេធាវី ម៉ម ចាន់ណែត និងលោកមេធាវី យ័ន ស៊ីណាល់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (RETENTION OR ESCROW SERVICES)»
លោកមេធាវី ម៉ម ចាន់ណែត និងលោកមេធាវី យ័ន ស៊ីណាល់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (RETENTION OR ESCROW SERVICES)»
នារសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និយ័តករបរធនបាលកិច្ច និងធនាគារ ស្ថាបនា បានសហការរៀបចំសិក្ខាសាលាស្តីពី «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (RETENTION OR ESCROW SERVICES)» ក្រោមអធីបតីភាពរបស់លោកមេធាវី ម៉ម ចាន់ណែត និងលោកមេធាវី យ័ន ស៊ីណាល់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច តំណាងរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដោយមានវាគ្មិនកិត្តិយសគឺលោក សារី វិបុល ប្រធានផ្នែកទំនាក់ទំនងជាន់ខ្ពស់នៃធនាគារស្ថាបនា និងលោក រិន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្រុមការងារនិយ័តករបរធនបាលកិច្ច ក្រុមការងារធនាគារ ស្ថាបនា ព្រមទាំងសិក្ខាកាមចូលរួមចំនួន ១០៤នាក់។ គោលបំណងនៃសិក្ខាសាលាគឺ ផ្សព្វផ្សាយអំពីសេវារក្សាទុក និងអត្ថប្រយោជន៍នៃការប្រើប្រាស់យន្តការនេះ។ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច តំណាងរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានអញ្ជើញថ្លែងមតិសំណេះសំណាល និងថ្លែងជម្រាបអំពីបរធនបាលកិច្ច។ ក្នុងឱកាសនោះ លោកមេធាវី ម៉ម ចាន់ណែត សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធី និងបានថ្លែងជម្រាបអំពីកម្មវិធីសិក្ខាសាលានេះ ស្របតាមគោលនយោបាយដឹកនាំគណៈមេធាវីរបស់លោកប្រធានគណៈមេធាវី ដែលក្រោមមូលបទ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»។ ទីបញ្ចប់នៃកម្មវិធី លោកមេធាវី យ័ន ស៊ីណាល់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកប្រធានគណៈមេធាវី បានអញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធី និងបានថ្លែងអំណរគុណដល់សិក្ខាកាមដែលចូលរួមសួរសំណួរច្រើនផុសផុល និងវាគ្មិនបានឆ្លើយចម្លើយយ៉ាងក្បោះក្បាយ ហើយក្រោមការដឹកនាំរបស់លោកប្រធានគណៈមេធាវី នឹងបានខិតខំរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីជួយពង្រឹងសមត្ថភាពបងប្អូនសហភាតា។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070