ជំនួបសម្តែងការគួរសម និងការចុះអនុស្សារណៈយោគយល់គ្នារវាងគណៈមេធាវី និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
ជំនួបសម្តែងការគួរសម និងការចុះអនុស្សារណៈយោគយល់គ្នារវាងគណៈមេធាវី និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) បានចុះអនុស្សារណៈយោគយល់គ្នា ក្រោមអធិបតីភាពរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្រុមប្រឹក្សាប្រតិបត្តិនៃម.ជ.ម ថ្នាក់ដឹកនាំនៃម.ជ.ម និងក្រុមការការងាររបស់ម.ជ.ម។ លោកប្រធានគណៈមេធាវី មានប្រសាសន៍ថា កន្លងមក គណៈមេធាវី និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មតែងតែសហការគ្នាយ៉ាងល្អប្រសើរ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន លើសពីនេះ គណៈមេធាវី ក្រោមការដឹកនាំរបស់លោកប្រធាននឹងនៅតែបន្តកិច្ចសហការគ្នារវាងស្ថាប័នទាំងពីរ ដើម្បីវិស័យយុត្តិធម៌ និងសង្គមជាតិទាំងមូល។ លោកប្រធានម.ជ.ម ក៏មានប្រសាសន៍ថា ម.ជ.ម ក៏នឹងបន្តសហការជាមួយគណៈមេធាវី ដើម្បីសម្រេចនូវសមិទ្ធផលបន្ថែមទៀតសម្រាប់វិស័យច្បាប់ និងធុរកិច្ចនៅកម្ពុជា។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070