លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី សួគ៌ា លឹមដារា និងលោកមេធាវី ប៊ុន ទី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវីប្រចាំខេត្តកោះកុង ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ចន្ទ ហួន អត្តលេខ ៦៤៩

នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី សួគ៌ា លឹមដារា និងលោកមេធាវី ប៊ុន ទី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវីប្រចាំខេត្តកោះកុង ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ចន្ទ ហួន អត្តលេខ ៦៤៩។ ក្នុងឱកាសនោះ លោកមេធាវី ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់លោកប្រធានគណៈមេធាវី និងគ្រឿងកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សណ៍ជាកិច្ចបច្ឆាមរណៈ ព្រមទាំងថវិកាតាវកាលិកសម្រាប់មេធាវីទទួលមរណភាពចំនួន ៤.០០០.០០០(បួនលាន)រៀល ចូលបច្ច័យក្នុងពិធីបុណ្យសពលោកមេធាវី ចន្ទ ហួន ដែលប្រារព្ធធ្វើនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070