ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពរបស់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Yeung Kin Man អនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ ស្តីពី កិច្ចសហប្រតិបត្តិការលើការផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យជូនសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើត និងជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងកិច្ចការណែនាំ និងសម្របសម្រួលការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៦,២% ក្នុងមួយឆ្នាំ ដែលផ្តល់ដោយខាងធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ ជូនដល់សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតម្រូវការឥណទាន។ កិច្ចសហប្រតិបត្តិការនេះត្រូវបានគាំទ្រ និងលើកទឹកចិត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅនៅស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070