លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ សហភាតាមេធាវី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងបុគ្គលិកគណៈមេធាវី ចូលរួម «កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌»
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ សហភាតាមេធាវី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងបុគ្គលិកគណៈមេធាវី ចូលរួម «កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌»
នារសៀលថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងបុគ្គលិកគណៈមេធាវី ចូលរួម «កម្មវិធីបរិច្ចាកឈាមដើម្បីបុព្វហេតុមនុស្សធម៌»។ គួរកត់សម្គាល់ កម្មវិធីបរិច្ចាគឈាមនេះ ជាការអំពាវនាវ ដោយផ្ទាល់ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL និងកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន២ គឺ៖
១/ បម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហេីយមានតម្រូវការឈាមជាបន្ទាន់
២/ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដីពីសំណាក់កងកម្លាំងប្រដាប់អាវុធយោធាថៃ នៅសមរភូមិជួរមុខ ។




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070