កិច្ចប្រជុំស្តីពីការពិនិត្យកិច្ចការរៀបចំមហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំស្តីពីការពិនិត្យកិច្ចការរៀបចំមហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី និងជាតំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យកិច្ចការរៀបចំមហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យតាមដានការងាររៀបចំមហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាថាកិច្ចការរៀបចំមហាសន្និបាតលើកទី៣០ នឹងប្រព្រឹត្តទៅយ៉ាងលូន និងជោគជ័យនៅថ្ងៃមហាសន្និបាត។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070