សិក្ខាសាលាស្តីពី "ញាតិតាមផ្លូវច្បាប់"

សិក្ខាសាលាស្តីពី "ញាតិតាមផ្លូវច្បាប់"


នារសៀល ថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ អញ្ជើញចូលរួមជាអធិបតីថ្លែងមតិចំណាប់អារម្មណ៍ ក្នុងសិក្ខាសាលាស្តីពី "ញាតិតាមផ្លូវច្បាប់" ឧទ្ទេសនាមដោយកញ្ញាមេធាវី ឈុំ មុនីសុជាតា និងកញ្ញាមេធាវី ឆន ឆៃយ៉ាវត្តី នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ ដោយមានការអញ្ជើញចូលរួមបើកសិក្ខាសាលាដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឈុន វណ្ណៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងមហាវិទ្យាល័យច្បាប់ តំណាងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងនិស្សិតចូលរួមប្រមាណ ១០០នាក់។ ការលើកយកប្រធានបទនេះ ទៅបង្ហាញជូននិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយសារគណៈមេធាវីមើលឃើញថា ញាតិ ជាទំនាក់ទំនងមួយដែលផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់មនុស្សនៅក្នុងសង្គម ពោលគឺការរស់នៅរបស់មនុស្សម្នាក់ៗ មិនអាចចៀសផុតពីទំនាក់ទំនងញាតិបានឡើយ ប៉ុន្តែការស្វែងយល់អំពីញាតិតាមផ្លូវច្បាប់នៅតែមានភាពស្រពេចស្រពិល ខណៈដែលទំនាក់ទំនងគតិយុត្តយ៉ាងស្មុគស្មាញបានកើតឡើង។ ការយល់ច្បាស់អំពីទំនាក់ទំនងញាតិតាមផ្លូវច្បាប់ អាចឱ្យយើងស្វែងយល់កាន់តែច្បាស់អំពីសន្តតិកម្ម អាហារកាតព្វកិច្ច ឬអភ័យឯកសិទ្ធិគ្រួសារជាដើម។ ឆ្លើយតបនឹងគោលបំណងនេះ វាគ្មិនបានលើកយកនូវចំណុចសំខាន់ចំនួន ៣មកធ្វើការបង្ហាញគឺ ១. ការកកើតញាតិ ២. ទំហំញាតិ និង ៣. ការរលត់ទំនាក់ទំនងញាតិ។ គួរបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំក្នុងគម្រោងអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវី និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានចុះកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ និងលើកកម្ពស់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងនវានុវត្តន៍ផ្នែកច្បាប់និងយុត្តិធម៌ ហើយសិក្ខាសាលានាថ្ងៃនេះទទួលបានផ្លែផ្កាជាវិជ្ជមាន ស្របនឹងគោលបំណងដែលបានកំណត់ និងទទួលបានការវាយតម្លៃខ្ពស់លើកម្រិតនៃកិច្ចសហប្រតិបត្តិពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរក៏បានបង្ហាញឆន្ទៈយ៉ាងមុះមុតក្នុងការបន្តអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ព្រមទាំងពិនិត្យលទ្ធភាពនៃការបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការផងដែរ។

L1 597395652 1396503325602218 3056806471505647191 n

L2 597382855 1396502605602290 4930133510332164434 n

L3 597760703 1396503375602213 3575802585701796908 n

L4 597382864 1396502022269015 7554407792136575545 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top