ការផ្តល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព (លោកស្រីមេធាវី ប៊ូ វណ្ណឌី លោកស្រីមេធាវី រ័ត្ន បុប្ផាម៉ូនិច លោកស្រីមេធាវី ដានី ច័ន្ទ្ររស្មីឈូករ័ត្ន និងលោកស្រីមេធាវី ឌឹម ចាន់ពិសី)
ការផ្តល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព (លោកស្រីមេធាវី ប៊ូ វណ្ណឌី លោកស្រីមេធាវី រ័ត្ន បុប្ផាម៉ូនិច លោកស្រីមេធាវី ដានី ច័ន្ទ្ររស្មីឈូករ័ត្ន និងលោកស្រីមេធាវី ឌឹម ចាន់ពិសី)
នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការមូលនិធិសុខុមាលភាពមេធាវី បានប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី ប៊ូ វណ្ណឌី លោកស្រីមេធាវី រ័ត្ន បុប្ផាម៉ូនិច លោកស្រីមេធាវី ដានី ច័ន្ទ្ររស្មីឈូករ័ត្ន និងលោកស្រីមេធាវី ឌឹម ចាន់ពិសី ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រី។ លោកស្រីមេធាវីទាំងបួនរូប បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលតាវកាលិកពីលោកប្រធាន ដោយសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ដល់សុខុមាលភាពមេធាវី ជាពិសេសមេធាវីជាស្ត្រី និងសូមគោរពជូនលោកប្រធាន ទទួលបាននូវជោគជ័យគ្រប់ប្រការ និងនាំយកនូវសមិទ្ធផលថ្មីៗបន្តទៀតសម្រាប់គណៈមេធាវី ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070