កិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំ CACJ និង ALA នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៨
កិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំ CACJ និង ALA នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៨
នារសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំ CACJ និង ALA នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៨ ជាមួយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៅទីស្នាក់ការតុលាការកំពូល។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានកិច្ចប្រជុំរួមគ្នារវាងស្ថាប័នទាំងពីរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបន្តពិភាក្សាអំពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ CACJ និងកិច្ចប្រជុំ ALA នៅឆ្នាំ២០២៨ ខាងមុខនេះ។ អង្គប្រជុំបានផ្តោតលើការពិភាក្សារបៀបវារៈចំនួន៣ចំណុចគឺ៖ ១. ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ CACJ និង ALA នៅឆ្នាំ ២០២៨ ២. ការត្រៀមបែបបទដើម្បីស្នើសុំទៅ ស្ថាប័នពាក់ព័ន្ធ ៣. ការត្រៀមរៀបចំបង្កើតក្រុមការងារដើម្បីគាំទ្រសកម្មនៃកិច្ចប្រជុំក្នុងនាមជាម្ចាស់ផ្ទះ




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070